khmer eng
  • លោកជំទាវ ចឹក ហេង សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៦០គ្រួសារ
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ចឹក ហេងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខា រួមជាមួយក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ៦០គ្រួសារ ក្នុងនោះរងគ្រោះខូចខាតទាំងស្រុងចំនួន ២៧គ្រួសារ ខូចខាតមធ្យមចំនួន ៣៣គ្រួសារ ស្មើនឹង ៣ភូមិ កាលពីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។ នាឱកាសនោះលោកជំទាវបាន នាំមកនូវសេចក្តីនឹករលឹករបស់ឯកឧត្តម គីម រិទ្ធី ប្រធានគណ:កម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ ដោយក្តីអាណិតអាសូរ និងសោកស្តាយជាទីបំផុត ចំពោះឧប្បទ្ទវហេតុគ្រោះធម្មជាតិដែលបានបំផ្លាញនូវទ្រព្យសម្បត្តិរបស់បងប្អូនដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់នាពេលនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះ ផ្គរ រន្ទះ នៅពេលមានភ្លៀងត្រូវបិទទូរទស្សន៍ បិទទូរស័ព្ទ និងស្វែងរកកន្លែងដែលមានសុវត្ថិភាព។ សម្ភារៈផ្តល់ជូនក្នុងមួយគ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ និងថវិកាចំនួន ៥០,០០០រៀល គ្រួសាររងគ្រោះខូចខាតទាំងស្រុង ទទួលបន្ថែម តង់ចំនួន ០១ និងបានប្រគេនអង្ករដកល់ព្រះសង្ឃចំនួន ៥០គីឡូក្រាម មី០១កេស ត្រីខ ០១យួរ ទឹកស៊ីអ៉ីវ ០១យួរ បច្ច័យមួយចំនួន ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត